ប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជនីភ្នំពេញ
សម័យប្រលង ៖ ១៣ - ១៤ ខែ មិនា ឆ្នាំ ២០០៨
សំនួរ
1.
ដូចម្ដេចដែលហៅថាសិប្បកម្មសិល្បៈ?
ចូលលើកឧទាហរណ៍ឱ្យបានប្រាំប្រភេទ។ (៨ ពិន្ទុ)
2.
បុព្វបុរសខ្មែរតែងតែបង្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦
យ៉ាង។តើមានគុណអ្វីខ្លះ? (១២ ពិន្ទុ)
3. កត្តាអ្វីខ្លះដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍?
តើត្រូវធ្វើអ្វីខ្លះដើម្បីទប់ស្កាត់កុំឱមានគ្រោះថ្នាក់ចរាចរណ៍?
តើសញ្ញាអ្វីខ្លះដែលអាចចាត់ទុកថាជា សញ្ញាចរាចរណ៍?(១៥ ពិន្ទុ)
4. តើនៅក្នុងបារីមានសារជាតិគីមីពុលសំខាន់ៗប៉ុន្មាន?
ចូររៀបរាប់ពីផលប៉ះពាល់របស់វា។ (១០ពិន្ទុ)
5. តើរមណីយដ្ឋាននៅប្រទេសកម្ពុជាមានប្រភេទអ្វីខ្លះ?
តើយើងអ្វីខ្លះ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍? (១៥ ពិន្ទុក)
6. ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨
អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន
សែន។ តើពិធីបុណ្យនោះឈ្មោះអ្នី? (១០ ពិន្ទុ)
ខ. ពិធីបុណ្យបានធ្វើស្របពេលបុណ្យទៅនឹងបុណ្យពុទ្ធសាសនាមួយ។
តើបុណ្យសាសនានោះមានឈ្មោះអ្វី?
ចូរនិយាយប្រវត្តសង្ខេបដែលធ្វើឱមានពិធីបុណ្យសាសនានោះផង។ (១០ ពិន្ទុក)
7. ចូររកន័យចំ និងន័យធៀបចំពោះសុភាសិតខ្មែរដែល “គ្នាច្រើអន្សមខ្លោច
គ្នាដូចស្រមោចអន្សមឆៅ” តើសុភាសិត នេះមានន័យអប់រំដូចម្ដេចខ្លះ? (២០ ពិន្ទុ)
ចម្លើយ
1.សិប្បកម្មសិល្បៈគឺជាសិល្បៈដែលកគេយកឧបករណ៍ធ្វើដោយដៃយកទៅសម្ដែង។ របាំដែលគេប្រើឧបករណ៍ដែល ធ្វើដោយដៃ
យកទៅសម្ដែងមានរបាំនេសាទ (អង្រុត ឈ្នាង) របាំបេះតែ របាំគោះត្រឡោក របាំគោះអង្រ្កង។ល។
2.
បុព្វបុរសខ្មែរប្រៀនប្រដៅឱ្យចាប់អារមណ៍លើគុណមានប្រាំមួយ៉ាងគឺ៖
·
គុណឱពុក រូមមាន ឳពុកបង្កើត ឳពុកក្មេង ឳពុកចិញ្ចឹម
និងអាណាព្យាបាលប្រុស
·
គុណម្ដាយ រូមមាន ម្ដាយបង្កើត ម្ដាយក្មេង ម្ដាយចិញ្ចឹម
និងអាណាព្យាបាលស្រី
·
គុណបង គុណមហាក្សត្រ គុណអ្នកដឹកនាំដែលឃុំគ្រប់គ្រង
·
គុណគ្រូបាធ្យាយដែលបានធ្លប់បានផ្ដល់ចំណោះដឹងសព្វសារពើរ ស្របតាមគតិបណ្ឌិតយើង
·
គុណញាតិមិត្តជាអ្នកជិតឆ្ងាយ
ភូមិផងរបងជាមួយដែលធ្លាប់ជួយគ្នាក្នុងគ្រាមានអាសន្ន
·
គុណព្រះរតនត្រៃដែលផ្ដល់នូវការប់រំបន្ទុំចិត្តយើងឱ្យបាន
ល្អប្រសើរ។
3.
កត្តាអ្វីខ្លះដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍៖
·
កត្តាមនុស្សៈ បើកបរគ្មានការប្រុងប្រយ័ត្ន។ល។
·
កត្តាយានយន្តៈ ខូចហ្វ្រាំង ខូចចងកូត បែកកង់។ល។
·
កត្តាផ្លូរថ្នល់ៈ ផ្លូលខូច ផ្លូវពិបាកធ្វើចរាចរណ៍។ល។
·
កត្តាអាកាសធាតុៈ អាកាសធាតុមិនល្អ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យើងត្រូវគោរពច្បាប់ចរាចរណ៍យល់អាធ្យាស្រ័យគ្នា។ល។
សញ្ញាចរាចរណ៍អាចជាស្លាកតាមចិញ្ចើមថ្នល់ ភ្លើងចរាចរណ៍
សញ្ញាដោយដៃភ្នាក់ងាចរាចរណ៍កន្លែងរង្វង់ មូលតំម្រុយមែកឈើ ឫ ក្រណាត់
ឫថង់ប្លាស្ទិច។ល។
4.
នៅក្នុងបារីមានសារជាតិគីមីពុលសំខាន់ៗបូនក្រុមគឺ៖
·
នីកូទីន គឺសារធាតុបណ្ដាលឱ្យញៀន និងបណ្ដាលឱ្យកើតជម្ងឺបេះដូង
និងជម្ងឺសរសៃឈាម
· កាបូនមណូឌីអុកស៊ីត វាកាត់បន្ថយអុកស៊ីសែនដែលទៅចិញ្ចឹមកោសិកាដោយសារធាតុទៅភ្ជាប់កោលិកាបានខ្លាំងជាង
·
ជ័រថា គឺជាសរធាតុគីមីបណ្ដាលឱ្យកើតជម្ងឺមហារីក
·
សារធាតុពុលចំពោះរោមតូចៗដែលពពួកសារធាតុដែលបណ្ដាលឱ្យកើតជម្ងឺហើមសួត
និងមហារីក។ដូចនោះសារធាតុទាំងបួនប្រភេទនេះដែលបណ្ដាលឱ្យអ្នកជក់បារីកើតជម្ងឺច្រើនយ៉ាង។
5.
រមណីយដ្ឋាននៅប្រទេសកម្ពុជាមានបួនប្រភេទគឺ រមណីយដ្ឋានប្រវត្តិសាស្រ្ដ រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ។
ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នេះយើងត្រូវ៖
·
រៀបចំការពារសន្តិសុខ
·
កសាងស្ពា ថ្នល់ឱ្យបានល្អស្អាត
·
រៀបចំកាពារថែរក្សាបរិស្ថាន
·
អភិវឌ្ឍន៍ធនធានមនុស្ស
·
ផ្សព្វផ្សយពីវឌ្ឍន៍ភាពនៃវិស័យទេសចរណ៍
·
ពង្រើករមណីដ្ឋានឱបានច្រើន
·
ទប់ស្កាត់គ្រឿងញាននាំចូល ជួញដូរមនុស្ស ភេរវេកម្ម។
6.
ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨
អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន
សែនគឺពិធីសម្ពោធបើកបូជនីដ្ឋានរូបសំណាក
សម្ដេចព្រះសង្ឃរាជ ជួន ណាត និងរូបសំណាកអ្នកព្រះភិរម្យភាសាអ៊ូ ហៅងុយ។
ខ. ពិធីបុណ្យបានធ្វើស្របពេលបុណ្យទៅនឹងបុណ្យពុទ្ធសាសនាមួយគឺំមាឃបូជា។មាឃបូជាគឺប្រារព្ធឡើងនៅថ្ងៃពេញបូរមី
១៥កើត ខែមាឃ រៀងរាល់ឆ្នាំដែលទាក់ទងនិងប្រវត្តិសំខាន់ប្រាំយ៉ាងគឺ
·
ជាថ្ងៃមាឃក្ខត្តឫក្ស គឺព្រះចន្ទភ្លឺច្បាស់ល្អ
·
ជាថ្ងៃភិក្ខុសង្ឃចំនួន ១២៥០មកជួបជុំគ្នាដោយឥតបានណាត់ទុក
·
ភក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្តខីស្រពបូសជាឯហិភិក្ខុ
·
ជាថ្ងៃដែលព្រះពុទ្ធគ្រប់ៗអង្គទ្រង់សម្ដែងនូវឱវាទប្បាដិមោក្ខ
·
ជាថ្ងៃដែលប្រះសារីបុត្រអគ្គសាវ័កស្តាំបានសម្រេចធម៌ជាន់ខ្ពស់
·
ជាថ្ងៃដែលព្រះទ្រង់ស្ថាបនាអគ្គសាវ័កទាំងពីរ (ព្រះសារី
បុត្រអគ្គសាវ័កស្ដាំ និងព្រះមោគ្គល្លានជាព្រះអគ្គសាវ័កឆ្វេង
·
ជាថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រងដាក់អាយុកសង្ខារមុនចូលបរិនិព្វានបីខែ។
7.
ន័យចំ និងន័យធៀបចំពោះសុភាសិតខ្មែរដែល “គ្នាច្រើអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ”
·
ន័យចំៈ គឺអលន្សមត្រូវវិចខ្ចប់ស្លឹកចេកទៅស្ងោ
តែមានមនុស្សសន្ធឹកសន្ធាប់មើលខុសត្រូវភ្លើង មើលទឹកស្ងោអន្សម
តែគេទាំងអស់មើលបណ្ដាំគ្នាមើលថែលទឹក ភ្លើងនាំឱខ្វះទឹក នាំឱ្យអន្សោខ្លោចឫឆៅ។
·
ន័យធៀប គឺធ្វើកិច្ចការអ្វីមួយមានអ្នកចូលរួមច្រើនហួសពីទំហំនៃការងារវានាំឱ្យមានការមើលបំណ្ដាំគ្នាមិនយកចិត្តមិនយកចិត្តដាក់ចំពោះការងារទេ។
ដូចនេះសុភាសិត “គ្នាច្រើអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ” មានបំណងអប់រំឱ្យកូនចៅជំនាន់ក្រោយឱ្យចេះទុកដាក់ចាប់ចែងធ្វើកិច្ចការអ្វីមួយត្រូវមានការណាត់អ្នកចូលរូមឱ្យបានសមល្មមនៃទំហំការងារទើបអាចម្រេចជោកជ័យ។ម៉្យាងវិញទៀតរាល់ការងារទាំងអស់ត្រូវមានអ្នកដឹកនាំនិងអ្នកទទួលខុសត្រូវចំពោះការងារនោះហើយត្រូវមានការស៊ីចង្វាក់គ្នាដែរ
ទើបការងារបានផលវិជ្ជមាន។
No comments:
Post a Comment